រយៈពេល និងលក្ខខ័ណ្ឌនៃការធានា

      ក្រុមហ៊ុន Arirang សូមផ្តល់នូវការធានាលើការផ្គត់ផ្គង់សំភារៈ និងបរិក្ខារទាំងអស់ក្នុងរយៈពេល ១២ ខែដោយគិត ចាប់ផ្តើមពី ថ្ងៃលក់ទៅអោយអតិថិជន ។
១.  ការធានានេះមានសុពលភាពចំពោះតែក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

២.  ការធានាលើការជុសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់លើសំភារៈបរិក្ខារនីមួយៗ ដែលបានទិញពី សាខា​ ឬក្រុមហ៊ុន ។

៣.  ការធានានេះមិនត្រូវបានគ្របដណ្តប់ចំពោះការខូចខាតដែលបណ្តាលមកពី  :
    ក.  ការប្រើប្រាស់ថាមពលអគិ្គសនីខុសប្រក្រតី និងការប្រើប្រាស់មិនត្រឺមត្រូវទៅ  តាមសៀវភៅ ណែនាំ ។
    ខ.  ការប្រើប្រាស់មិនបានត្រឹមត្រូវការមិនយកចិត្តទុកដាក់​ឬបញ្ហាដែលកើតឡើងជាយថាហេតុ។
    គ.  ការសឹក និងខូចខាតគ្រឿងបង្គុំក្នុងលក្ខណៈធម្មតា ។
    ឃ.  ការប្រើ និងដឹកជញ្ជូនខុសបច្ចេកទេស ។
    ង.  រន្ទះបាញ់, បាតុភូតធម្មជាតិ, ការប៉ះទង្គិច, ភ្លើងឆេះ, ព្រមទាំងការដំឡើង និងការធ្វើតំហែទាំ មិនត្រឹមត្រូវ ។

៤.  ការធានា និងត្រូវបានចាត់ទុកជាមោឃៈ
     ក.  ប្រសិនបើលក្ខខណ្ឌនៃការធានាណាមួយនៅក្នុងប័ណ្ណធានានេះ មានការកែសំរួល ឬការកែប្រែ ដោយដោយគ្មានការយល់ព្រម ជាមុនពីក្រុមហ៊ុន ។ រាល់ការស្នើសុំធ្វើសេវាក្នុងអំឡុងពេលធានា ត្រូវតែភ្ជាប់មកជាមួយនូវប័ណ្ណធានា និងឯកសារដើមនៃការទិញ ។
      ខ.  រាល់ពេលដោះបំបែក, កែតំរូវ និងជួសជុល ក្នុងអំឡុងពេលនៃការធានាដែលធ្វើឡើងដោយ បុគ្គលផ្សេងមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន ។

៥.  ក្រុមហ៊ុនមិនទទួលខុសត្រូវលើការបាត់បង់ ឬការប្រើខុសលក្ខណៈបច្ចេកទេស នោះឡើយ។


ផ្ទះលេខ 207 Eo វិថីនេរុ (215) ទល់មុខការ៉ាស់សាំងTELAអាងទឹកស្តាតអូឡាំពិក សង្កាត់ផ្សារដើមគរ ខ័ណ្ឌទួលគោក
ទូរស័ព្ទ :  088 83 96 656/012396656/087396656/012915541

Facebook/arirangcambodia

 

Copyright © 2014. Power by Khemarahost.com Top10bestproduct.com